ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយពីបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងមកដល់មាតុប្រទេស វិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានយាង បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងទ្រង់ សម្តេច ឯកឧត្តម និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត រួមទាំងតំណាងស្ថានទូតវៀតណាម នៅកម្ពុជា។

រូបថត៖ កុក គី