ឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញជាអធិបតី ពិធីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍តំបន់ពិសេស ប៉ោយប៉ែត-អូរនាង

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ —

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតី ពិធីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍តំបន់ពិសេស ប៉ោយប៉ែត-អូរនាង រវាងក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន លីមីតធីត និងក្រុមហ៊ុន Shanghai Guozhi Group Co.,​ Ltd. នៃសាធារណរដ្ឋ ប្រជាមានិត ចិន ដែលកិច្ចព្រមព្រៀងនេះ ចុះហត្ថលេខា ដោយលោកឧកញ៉ា អ៊ឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន លីមីតធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group Co., Ltd. នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ សួស សាវី