គណបក្សប្រជាជនកម្ពុជា មានមោទនភាពចំពោះវិស័យសេដ្ឋកិច្ចឆ្នាំ២០១៨ ដែលផ្ដល់ភាពអនុគ្រោះសម្រាប់ឆ្នាំ២០១៩

AKP ភ្នំពេញ ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ – គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ដោយ មោទនភាពចំពោះសមិទ្ធផល នៃវិស័​​សេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ ដែលសម្រេចបានតាមការ រំពឹងទុក និងពង្រីកបាននូវភាពអនុគ្រោះម្រាប់ឆ្នាំ២០១៩ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ ឯកឧត្ដម សួស យ៉ារ៉ា និង ឯកឧត្ដម ឈឹម ផលវរុណ អ្នកនាំពាក្យគ​ណ​​បក្សប្រជាជនកម្ពុជាថ្លែងថា អង្គសន្និបាតបានកត់សម្គាល់​ប្រកបដោយមោទនភាព​ចំពោះ​សមិ​ទ្ធ​​ផល​នៃវិស័យ សេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ ​ដែលបានសម្រេចតាមការរំពឹងទុកពីដើមឆ្នាំ ​ពង្រីក​បា​ន​​នូវ​ភាពអនុ គ្រោះសម្រាប់ឆ្នាំ២០១៩ បន្តទៀត។ ជាក់ស្ដែងវិស័យសេដ្ឋកិច្ចសម្រេច​បា​ន​កំ​ណើ​ន​​ខ្ពស់រហូត ដល់ ៧,៣ភាគរយ ដែលត្រូវបានគាំទ្រដោយកំណើនដ៏រឹងមាំនៃ​វិស័យឧស្សាហកម្ម និ​ង​សេ​វា កម្ម ទោះបីជាវិស័យកសិកម្មមានកំណើនទាបក្ដី ។ កំណើននេះត្រូវបានជំរុញដោយ​ស្ថិ​រ​ភា​​ព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច កំណើនវិនិយោគទុន កំណើនតម្រូវការប្រើប្រាស់ ​និងកំ​ណើ​ន នៃ​ការនាំចេញ។ លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ចនេះ ធ្វើឱ្យជីវភាពរស់នៅរបស់​​ប្រជា ពលរដ្ឋទូទៅកាន់តែប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃចំណូលធ្យមសម្រាប់ មនុស្សម្នាក់ពី .៤២៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៧ ដល់ .៥៦៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៨ រីឯអត្រាភាពក្រីក្រក៏ត្រូវបានប៉ាន់ប្រមាណថាបន្តធ្លាក់ចុះមកក្នុងរង្វង់ ៩ភាគរយ ក្នុងឆ្នាំ ២០១៨។ ជីវភាប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងនេះ អាស្រ័យដោយគោលនយោ បាយបង្កើនបៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធការបង្កើនប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិ​​ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារសមិទ្ធផលនៃការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គម និងការកើនឡើងនូវវិនិយោគលើវិស័យការងារ និងមុខរបរ។ លើសពីនេះទៀត ភាព​ល្អប្រសើរនៃថ្លៃកសិផល ដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និង​ពោត​ជាដើមបានរួមចំណែកយ៉ាសំខាន់ដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។ ជាងនេះ ទៀត អង្គសន្និបាតជំរុញការនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានគោលដៅជា យុទ្ធសាស្ត្រ ៤ សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺ ទី១ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ ប្រកបដោយចីរភាពនិងធន់នឹងវិត្តិ ​ទី២ បង្កើតការងារឱ្យបានកាន់ តែច្រើនទាំងបរិមាណនិងគុណភាពជូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ទី៣សម្រេចឱ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រា​​​ទាបជាង ១០ភាគរយ និងការពារមិនឱ្យភាពក្រីក្រវិលត្រឡប់មកវិញទី ៤ បន្តពង្រឹងសមត្ថភានិងអភិបាលកិច្ច នៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាសេវាសាធា រណៈ។

គួរបញ្ជាក់ដែរថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គ​ណ​​បក្ស​ប្រជាជន​កម្ពុជា បានប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៨ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និ​ង​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រថានរដ្ឋសភា និងគណៈ អចិន្ត្រៃយ៍ នៃ​គណៈ​កម្មា​ធិការកណ្តាល និងមានអ្នកចូលរួមជាង .០០០នាក់ បានធ្វើការ ពិភាក្សា និងអនុម័តទៅ​លើ​របៀបវារៈសំខាន់ៗ ដែលក្នុងនោះមាន ី១បានពិនិត្យពិភាក្សានិងឯកភាលើរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងាររបស់គណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩។ ទី២ ​បោះឆ្នោត​ជ្រើសតាំងបំពេញបន្ថែម​ សមាជិក​គណៈ អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន៧រូប ដែលក្នុងនោះរួមមាន៖ ​ ១. ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន , ២. ឯកឧត្តម ​ឧ​ប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា, ៣. ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​, ៤. ឯកឧត្តម នា​យ​​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​, ៥. ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​,៦.ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត សារ៉ាត់​ ​ ​និង​ ៧.ឯកឧត្តម ​ឧ​ត្ត​ម​​​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​។ ទី៣ អង្គសន្និបាត​​បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ឯក សំអុល ជាសមាជិក និងជាប្រធានគណៈកម្មាធិកាត្រួតពិនិត្យនៃគណៈកម្មាធិការ កណ្ដាលផងដែរ៕

ដោយជឹម ណារី