ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យស្ថានភាពរួមនៅទីតាំងវិមានឈ្នះឈ្នះ ដើម្បីពន្លឿនការកែលម្អឲ្យទាន់ពេលសម្ពោធខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ —

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញពិនិត្យស្ថានភាពរួម នៅទីតាំងវិមានឈ្នះឈ្នះ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីជំរុញឲ្យផ្នែកពាក់ព័ន្ធពន្លឿន ការកែលម្អរ ហេដ្ឋារចនាសម្ព័ន ជុំវិញបរិវេណវិមានឈ្នះឈ្នះឲ្យបានស្អាត ឲ្យបានរួចរាល់មុនថ្ងៃ​សម្ពោធ​ជាផ្លូវការនាថ្ងៃទី២៩ធ្នូ ខាងមុខនេះ ។

រូបថត៖ សួស សំរិត