ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ស្តេចយាងដឹកនាំ គណៈប្រតិភូ​ព្រះរាជាណាចក្រកម្ពុជា យាងនិងចាកចេញពី​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីយាងបំពេញព្រះរាជ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ។

យាង និងអញ្ជើញជូនព្រះរាជដំណើរព្រះករុណា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងទ្រង់ សម្តេច ឯកឧត្តម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។

រូបថត៖ ខឹម សុវណ្ណារ៉ា