សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទស្សនាកម្សាន្ដរមណីយដ្ឋាន ព្រៃកោង​កាងពាមក្រសោប ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

AKP កោះកុង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ — ឆ្លៀតក្នុងឱកាស​នៃ​ការស្នាក់អាស្រ័យបំពេញការងារអមដំណើរសម្តេចតេជោនាយក​រដ្ឋ​​​មន្រ្តី អញ្ជើញចូលរួមក្នុងពិធី​បុណ្យសមុទ្រ​លើក​ទី៧ ជុំទី២នៅលើទឹកដីនៃខេត្តកោះកុង កាលពីព្រឹ​ក ​​​ថ្ងៃ​​ទី​១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាដ៏ឧត្តុង្គឧត្តម​ របស់សម្តេចអគ្គមហា​សេ​នា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្សាន្ត​លំ​ហែ​កាយ​នៅ​រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ស្ថិត ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដំណើរ​នៃ​ការ​អញ្ជើញកម្សាន្តលំហែកាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅ​  កា​ន់​​តំបន់រម្ម​ណីយដ្ឋានព្រៃ កោងកាង ពាមក្រសោប នាពេលនេះ គឺដើម្បីជាការជំរុញលើក​កម្ព​ស់​​វិស័យទេសចរណ៍ ខេត្ត​កោះកុង ដែលជាខេត្តដាច់ស្រយាលមួយរបស់ព្រះរា​ជាណា​ចក្រ​ក​ម្ពុ​​ជា ឱ្យកាន់តែមានភាពរស់​រវើក និងភាពទាក់ទាញថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុង​ដំ​ណើរកម្សាន្តលំហែកាយតាម​កាណូតលើផ្ទៃទឹកនៃតំបន់មាត់សមុទ្រ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និ​ង​​លោកជំទាវជាភរិយាថ្នាក់ដឹកនាំ ដែលបានអមដំណើរ ចំណាយពេល​ប្រមាណ ជាង១ម៉ោង ដើម្បី​ទ​ស្សនានូវទេសភាពព្រៃកោងកាងដ៏ល្អឯក ដែលដុះតាមផ្ទៃសមុទ្រ ដ៏មាន សក្តានុ​ពលរបស់​ព្រះ​រាជាណាចក្រកម្ពុជា។

គួរបញ្ចាក់ដែថា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរប​ស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនយោបាយ​ឈ្នះ ឈ្នះ របស់សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ប្រទេសជាតិ​មានសុខ​សន្តិ​ភា​ព និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ។ រួមជា​មួយនឹងកិច្ចខិតខំ​ប្រឹង​ប្រែង​ប្រកប​ដោយការ​ទ​ទួ​​ល​ខុសត្រូវ ពីគ្រប់ភាគី​ពាក់ព័ន្ធ និងការ ចូលរួម​របស់​ប្រជាជនកម្ពុជា បាននិងកំពុង​ក្លាយជា​គោល​​ដៅទេសចរណ៍​អន្តរ​ជាតិមួយ ដែល ត្រូវ​ទស្សនា​ប្រកបដោយទាក់ទាញក្នុងតំបន់ និង​នៅ​លើ​​ពិភព​លោក ពិសេសខេត្ត​សៀមរាប-អង្គរ ត្រូវបាន​ទទួលស្គាល់ និងចាត់ថ្នាក់ជាទីក្រុង​គោ​ល​ដៅ​ទេស​ចរណ៍​ប្រ​កប​ដោយ​ភាពទាក់ ទាញលំដាប់ទី៤ នៅ​លើពិភពលោក និងលំដាប់ទី២​នៅ​អាស៊ី បន្ទាប់ពីទីក្រុងក្យូតូ។

បើ​តាមការវាយតម្លៃរបស់​ទស្សនា​វដ្តី Travel and Leisure ហើ​យ​អង្គរក៏បានជាប់ពានរង្វាន់ ជើងឯក​ឆ្នាំ​២០១៤ Archeo Madness ក្នុង​ឱកា​សទិវាបុរាណវិ​ទ្យា​អន្តរ​ជាតិ។ កាលពីឆ្នាំ២០១៤ កន្លងទៅ ព្រមជា​មួយ​នឹង​ចំនួនទេស​ចរអន្តរជាតិ នៅលើសកល​លោ​ក​ប្រមាណជាង ១.០០០លាននាក់ កម្ពុជាបាន​ទទួល​ទេស​ចរអន្តរជាតិប្រមាណ៤.៥លាននាក់ ក្នុងកំណើន ៧ភាគរយ ក្នុងនោះភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ី​ហ្វីកមានសមាមាត្រ៧៨ភាគរយ មក​ពីអឺរ៉ុបមានសមាមាត្រ១៦ភាគរយ និងមកពីអាម៉េរិក​មាន​សមាមាត្រ ៦ភាគរយ នៃចំនួន​សរុប ព្រមទាំង​ចំ​នួ​នភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង៨​លាននាក់។ ជាមួយគ្នានេះ ភាគ​ច្រើន​នៃភ្ញៀវទេសចរ​អន្ត​រ​​ជាតិសរុប ចូលចិត្តទស្សនាតំបន់ទេសចរណ៍​វប្ប​ធម៌ប្រវត្តិសាស្រ្ត ពិសេស​ប្រាសាទអង្គរ និង​គោល​ដៅ​ទេស​ចរណ៍បេតិកភណ្ឌវប្បធម៌ដទៃទៀត ខណៈពេលដែល​និន្នាការទេសចរណ៍​តំប​ន់​ឆ្នេរសមុទ្រ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍​នៅកម្ពុជា កំពុង​មានការរីក​ច​ម្រើ​ន​ផង​ដែរ។ វិស័យទេសចរណ៍កម្ពុជាបានរួម​ចំណែក​​ប្រមាណ​ជាង១០ ភាគរយ នៃផលិត​ផលក្នុង​ស្រុ​ក​ស​រុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០១៣ ជាមួយ​នឹង​ការ​បង្កើត​ឱកាសការងារ​ដោយ​ផ្ទាល់ប្រមា​ណ​​ជាង៥០ម៉ឺននាក់ ពោលគឺប្រមាណ១៣ភាគរយ នៃកម្លាំង​ពល​កម្ម​សរុប និងការ​ងារ​ដោយ​ប្រ​យោ​ល​រាប់ម៉ឺននាក់ថែមទៀត។ ជាមួយនឹងគោលដៅអភិ​វឌ្ឍន៍​​ទេសចរណ៍​នៅ​កម្ពុជា ជាទេសចរ​ណ៍​វប្បធម៌ និងធម្មជាតិ ព្រមទាំងយុទ្ធសាស្រ្តអភិវឌ្ឍន៍​កម្ពុជា​ស្អាតនិងបៃតង និងការ​ផ្តល់​សេ​វា​ទេ​ស​ចរណ៍ប្រកបដោយគុណភាព កម្ពុជានឹងទទួល ទេសចរ​អន្តរជាតិប្រមាណ៧​.៥លាន​នា​ក់នៅឆ្នាំ២០២០។ ការរីកចម្រើននៃវិស័យទេសចរណ៍ កម្ពុជា គឺពិត​ជារួមចំណែក​យ៉ាងសកម្ម​ដល់​ការរីកចម្រើនដល់វិស័យដទៃទៀត មានជាអាទិ៍ សេដ្ឋកិច្ច​ វប្ប​ធម៌ សង្គម ​បរិស្ថាន ហេដ្ឋា​រច​នា​សម្ព័ន្ធទ្រទ្រង់ រួមមានផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ សណ្ឋា​គារ និង​អគ្គិសនីជាដើម។ ដោយឡែកចំពោះទេស​ចរ​ណ៍​ប្រកបដោយ​និរន្តរភាព អាចជាកម្លាំងចលករមួយដ៏ធំ ក្នុង​ការ​ទ្រទ្រង់ផ្តល់តម្លៃ និង​កិច្ច​ការ​ពារបេតិកភណ្ឌ​រូបី និងអរូបី ហើយពឹងផ្អែកលើការជំរុញ​លើក​ទឹកចិត្តអភិវឌ្ឍន៍​សិ​ល្បៈ​ សិប្បកម្ម និងសកម្ម​ភាព​ច្នៃ​ប្រឌិតផ្សេងៗទៀត។ លើសពីនេះទៀត នៅពេលដែលមាន​កំណើន​ទេស​ចរណ៍​មិន​ដែលធ្លាប់មានពីមុនមក វាពិតជាមាន​សារៈសំខាន់ដើម្បីបញ្ជាក់អំពីការទទួលខុសត្រូវ​រួម​គ្នា រវាង​ភាគីពាក់ព័ន្ធវិស័យវប្បធម៌ និងទេស​ចរណ៍ ជា​ពិសេសក្នុងរដ្ឋាភិបាល ​និងរដ្ឋបាល​សា​ធា​​រណៈ​គ្រប់ជាន់ថ្នាក់ ក៏ដូចជាកាលានុវត្តភាពដ៏មហិមាសម្រាប់​វិស័យទាំងពីរ គឺ​ទេសចរណ៍​និង​វប្ប​ធម៌ ដើម្បីអភិវឌ្ឍន៍នូវគំរូភាពជាដៃគូថ្មី។

សម្តេចតេជោនាយករដ្ឋមន្រ្តី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើ​ញ​ចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅរាត្រីថ្ងៃទី១៥ ខែធ្នូនេះ ដើម្បីជាការរួម​ចំណែក​ដល់​ការជំរុញលើកកម្ពស់វិស័យទេសចរណ៍​ខេត្តកោះកុង ឱ្យកាន់តែមានភាពទាក់ក្នុង គោល​ដៅ​នៃការប្រែក្លាយខេត្តចុងកាត់មាត់ញកមួយនេះ កាន់​តែមានការអភិវឌ្ឃរីកចម្រើន ខ្ពស់ថែម​ទៀ​​ត៕

ដោយ ជឹម ណារី