កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ –ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Deng Boqing អនុប្រធានទីភ្នាក់ងារចិន ម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នោះ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដអនុប្រធានទីភ្នាក់ងារចិន ស​ម្រា​​ប់​​កិច្ចសហប្រតិបត្តិការ និងគណ:ប្រតិភូចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ ឯក​ឧត្ដ​មអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បន្ទាប់ពីជំនួបនោះមក ភាគីទាំងពីរ ក៏បានអញ្ជើញចូលរួមចុះហត្ថលេខារួមគ្នា លើកិច្ចព្រ​​​​ព្រៀងក្របខ័ណ្ឌចំនួនពីរ ដែលក្នុងនោះរួមានកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស នូវហិរញ្ញប្បទានឥតសំណងចំនួន .២០០លានយ័នចិន។ ថវិកា​​ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តន៍គម្រោង លើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារទឹកប្រាក់ឥណទានមានចំនួន ៦២២លានយ័នចិន ពិធីចុះហត្ថលេខានាពេលនេះ គឺសញ្ជាក់ឱ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ កម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យរដ្ឋាភិ បាលនៃប្រទេសទាំពីរ កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការ ជំរុញធ្វើឱ្យប្រសើរឡើនូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេស ទាំងពីរ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួនសរុបប្រមាណ ៥.៨០០លានដុល្លាអាម៉េរិក ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤.៤០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមា​​.៤០០លានដុល្លារអាម៉េរិក៕

ដោយជឹម ណារី