សម្ដេចតេជោ ហ៊ុន សែន៖ វិសោធនកម្មច្បាប់ស្ដីពីបក្សនយោបាយ គឺសំដៅលើទិដ្ឋភាពរួម របស់បណ្ដាបក្សនយោបាយទាំងអស់នៅកម្ពុជា

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ការ​ធ្វើ​វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនាពេលខាងមុខរបស់រដ្ឋសភា មិនមែនសំដៅ​ទៅ​លើបក្សនយោបាយណាមួយ ឬក្រុមណាមួយនោះទេ គឺសំដៅលើទិដ្ឋភាពរួមរបស់​បណ្ដា​ប​ក្ស​​នយោបាយទាំងអស់នៅកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង ១៧​៦០០នាក់ ម​ក​ពីរោងចក្រ សហគ្រាសចំនួន ២៣ ក្នុងខេត្តកំពង់ស្ពឺ  នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំ​​រឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុក​សំ​រោ​ងទង ខេត្តកំពង់ស្ពឺ សម្ដេចតេជោមានប្រសាសន៍ជូនសារទៅប្រជាពលរដ្ឋ និងបណ្ដាបក្ស​ន​យោ​បាយថា វិសោធនកម្មច្បាប់ស្ដីពីគណ​បក្សនយោបាយគឺមិនមែនសំដៅទៅ​លើបក្សន​យោ​​​បា​យណាមួយឬក្រុមណាមួយនោះទេ ក៏ប៉ុន្តែធ្វើនេះគឺសំដៅលើបក្សនយោបាយទាំងអស់​នៅក្នុ​ង​ព្រះរាជាណាចក្រកម្ពុជា ព្រោះថានៅក្នុងច្បាប់ស្ដីពីពន្ធនាគារអនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រី សុំ​លើ​កលែងទោសឱ្យទណ្ឌិតនៅពេលណាក៏បាន។ ប៉ុន្តែច្បាប់ ស្ដីពីបក្សនយោបាយ ដែលបក្សន​យោ​បាយនោះត្រូវរំលាយ ហើយមេដឹកនាំរបស់គេ ត្រូវបានទទួលការហាមឃាត់​ធ្វើនយោបា​យ​ មិនមានច្រកណាមួយបើកផ្លូវឱ្យនាយករដ្ឋមន្ត្រី ធ្វើការសុំលើកលែងទេ ហើយជាផ្លូវច្បាប់​សា​​ល​ក្រមតុលាការកំពូលបិទផ្លូវតវ៉ា។ ដូច្នេះមានន័យថាអត់ច្រកចេញតែម្ដង។​សម្ដេចបន្តថា អីចឹង ជម្រើស​ដែលនៅសល់បន្ទាប់ពីការសិក្សា និងពិភាក្សាគ្នារួចមក គឺនូវមានជម្រើស​ពាក់​ព័ន្ធ​តែជាមួយនិងការបើកច្រកឱ្យនាយករដ្ឋមន្ត្រី ស្នើថ្វាយ ព្រះមហាក្សត្រ ដើម្បីលើកបំរាម​ហា​ម​​​ឃាត់ការធ្វើនយោបាយឱ្យអ្នកនយោបាយឡើងវិញ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះមិនមែនគ្រាន់​តែ​​​​សំដៅ​ទៅលើក្រុមណាមួយទេ គឺសំដៅសម្រាប់រៀបចំដំណើរជីវិតនយោបាយ នៃបណ្ដា​ប​ក្ស​​នយោបាយទៅអនាគត។ តែក្នុងនោះវាអាចដោយទាំងមនុស្សមួយចំនួនដែលត្រូវបាន​ច្បា​ប់​​ហាម​ឃាត់សិទ្ធិធ្វើ នយោបាយនៅពេលនេះដែរ ប្រសិនបើគេមានការស្នើសុំមកនាយក​រដ្ឋម​ន្ត្រី​  ហើយនាយករដ្ឋ មន្ត្រីពិនិត្យឃើញថាគេមិនបានប្រឆាំងនិងសាលដីកាតុលាការកំពូល​នោះ​​ទេ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លៃងសង្កត់ធ្ងន់ថា  ដូច្នេះត្រូវចាំអ្នកដែលប្រឆាំងនិង​សាល​ដី​កា​​តុលាការកំពូលមិនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ គឺត្រូវជាប់គុកថែម​ទៀ​ត​ផង ព្រោះតែកាលណាប្រឆាំងនិងសាលដីកាតុលាការកំពូល ត្រូវជាប់ពន្ធនាគារ​រហូ​ត​ដ​ល់​​២ឆ្នាំកន្លះ។ អីចឹងទេនូវពេលដែលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំ​ត្រៀ​ម​​និងទទួលយកនូវសំណើរបស់សាមីជនម្នាក់ៗ មិនមែនតំណាងឱ្យបក្សនយោបាយ​ណាមួយ​មក​ស្នើនោះទេ បុគ្គលម្នាក់ៗត្រូវ ស្នើមកនាយករដ្ឋមន្ត្រី ឬស្នើតាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះជាឆន្ទានុសិទ្ធិរបស់ នាយករដ្ឋមន្ត្រី។ ដូច្នេះ​សូមផ្ដាំ កុំភាន់ច្រឡំសំដៅលើតួអង្គណា​មួ​យ​ជា​ក់​​លា​ក់ ប៉ុន្តែសំដៅលើទិដ្ឋភាពរួមរបស់បណ្ដាបក្សនយោបាយទាំងអស់។ ការបើកច្រកនេះ​ស​ម្រា​ប់អនាគតរបស់កម្ពុជា មិនមែនសម្រាប់មនុស្សប៉ុន្មាននាក់ដែលបំរាមរបស់គេ​ដល់ឆ្នាំ​២០​២​២ ឬ២០២៣ ទោះបីជាមិនមានការលើកលែង ក៏ត្រូវរបូតដែរ  ព្រោះគេហាម​តែរយៈ​ពេល​៥​ឆ្នាំ​ ប៉ុន្តែអ្នកដែលចង់បានរួចមុន៥ឆ្នាំ ត្រូវធ្វើសំណើសុំមកនាយករដ្ឋមន្រ្តី ឬទៅតាមរយៈ​រដ្ឋម​ន្ត្រី​មហាផ្ទៃ៕

ដោយ ជឹម ណារី