ក្រសួងព័ត៌មាន ផ្សព្វផ្សាយស្តីពីថវិកាកម្មវិធី និងប្លង់គណនេយ្យថ្មី ដើម្បីអនុវត្តន៍កម្មវិធីកែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣

AKP សៀមរាប ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ –ក្រសួងព័ត៌មានបានធ្វើការផ្សព្វផ្សាយស្ដីពីថវិកាកម្មវិធី និងប្លង់គណនេយ្យថ្មី ដើម្បីចូលរួមអនុ វត្ដន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣និងការរៀបចំផែនការ យុទ្ធសាស្រ្តថវិកាដើម្បីផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។   ក្នុងពិធីបើកដំណើរការសិក្ខាសាលាផ្សព្វផ្សាយស្តីពីថវិកា កម្មវិធីនិងប្លង់គណនេយ្យថ្មី កាលពី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្ដសៀមរាប ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ  ប្រធាន ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្តុសាធារណៈនៃក្រសួងព័ត៌មានបានមានប្រសាសន៍ ថា កម្មវិធីកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះគឺ ក្រសួងព័ត៌​មានបានត្រៀមខ្លួនរួចជាស្រេច ដែលមិនត្រឹមតែជាអ្នកចូលរួមអនុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែជាតួ អង្គគន្លឹះប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់។ឯកឧត្តមបានបញ្ជាក់ថា ចក្ខុ វិស័យរយៈពេលវែង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺត្រូវឆ្លងកាត់​និង កសាងឱ្យបានមូលដ្ឋានគ្រឹះធំៗចំនួន៤ គឺការកសាងភាពជឿទុកចិត្ត  ការបង្កើតគណនេយ្យ ភាពហិរញ្ញវត្ថុ ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺការបង្កើតគណនេយ្យចំពោះ សមិទ្ធកម្ម។ឯកឧត្តមរដ្ឋលេខាធិការបានបន្ដថា គោលបំណងនៃការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកានេះ គឺដើម្បីផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល បង្កើន សុក្រឹតភាពក្នុងការគណនាតម្រូវការថវិកានិងជាមូលដ្ឋានវាយតម្លៃលើអាទិភាព ក្នុងការ កំណត់កញ្ចប់ និងការវិភាជន៍ថវិកាផងដែរ ។ជាមួយគ្នានេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន​ប្រកាសដាក់ឱ្យ​អនុវត្តន៍ជាផ្លូវការនៅចុងឆ្នាំ២០០៤ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំថវិកា​ជា ផ្នែកមួយយ៉ាងសំខាន់ និងកំពុងដើរតួនាទីយ៉ាងសកម្ម នៅក្នុងការធានាឱ្យ​បាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង និងប្រើប្រាស់ធនធានសាធារណៈ ដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃ គោលនយោបាយនានា ដែលបានរំលេចក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ។លើសពីនេះទៀត សិក្ខាសាលានេះ ក៏ ទទួលបាននូវការបង្ហាញអំពីយុទ្ធសាស្រ្ត នៃការ កែទម្រង់ប្រព័ន្ធថវិកា ការបង្ហាញស្តីពីការកត់ត្រាអាណត្តិតាមប្លង់គណនេយ្យថ្មី  និងការ​បង្ហាញ គោលការណ៍ណែនាំ ស្តីពីការអនុវត្តថវិកាកម្មវិធី។លោក ជា ម៉េង ប្រធានការិយាល័យថវិកាសង្គមកិច្ច នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាវាគ្មិនសម្រាប់អង្គសិក្ខាសាលានេះ បានបង្ហាញលម្អិតអំពីកម្មវិធី អនុកម្មវិធី ចង្កោម​សកម្ម​ភាព   សូចនាករ និង ប្លង់គណនេយ្យថ្មីបន្ថែមទៀត ៕

ដោយ ឃុត សៅ