លោកជំទាវ ឃួន សុដារី និងឯកឧត្តម ឃួង ស្រេង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនកម្មករ មន្ទីរសាធារណការក្រុង និងក្រុមហ៊ុនស៊ីនទ្រី

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ —

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនកម្មករ កម្មការិនី មន្ទីរសាធារណការក្រុងភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ចំនួន២.២៦៥នាក់ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ សួស សំរិត