ពិធីប្រណាំងកង់របស់វិទ្យុសំឡេងទីក្រុងហូជីមីញ (VOH)លើកទី២១ ឆ្នាំ២០១៨ បានមកដល់ខេត្តក្រចេះ ក្នុងដំណើរចម្ងាយ ១៤៤គីឡូម៉ែត្រ

AKP ក្រចេះ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ –ការប្រណាំងកង់របស់ក្រុមកីឡាករ នៃវិទ្យុសំឡេងទីក្រុងហូជីមីញ(VOH) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើកទី២១ ជុំប្រណាំង ៣ប្រទេសឥណ្ឌូចិន បានមកដល់ក្រុងក្រចេះកាលពីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១ និង ៣០នាទីព្រឹក ក្នុងរយៈចម្ងាយ ១៤៤គីឡូម៉ែត្រ ដោយប្រើរយៈពេលមួយព្រឹក 

  
នៅក្នុងឱកាសមកដល់នៃក្រុមកីឡាករប្រណាំងកង់នាពេលនោះ ឯកឧត្ដម វ៉ា ថន អភិ   បាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើពិធីទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតជាមួយនឹងការប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាករដែលទទួលជ័យលលេខ១ លេខ២ និងលេខ៣ ផងដែរ ។ នៅក្នុងពិធីស្វាគមន៍កីឡាករប្រណាំងកង់៣ប្រទេសដែលរៀបចំឡើងដោយវិទ្យុសំឡេងទីក្រុងហូជីមិញ (VOH)នោះ ឯកឧត្ដមអភិបាលខេត្តក្រចេះបានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះអគ្គនាយកវិទ្យុសំឡេងទីក្រុងហូជីមិញ (VOH) ដែលបានផ្តួចផ្តើមគំនិតនេះឡើងដើម្បីឱ្យពលរដ្ឋក្នុងក្រុង និងខេត្តក្រចេះក៏ដូចប្រជាពលរដ្ឋទាំងបីប្រទេសបានឃើញពីរបៀបរបបនៃការប្រណាំងកង់ខ្នាតធំ ដែលមាន ៣ប្រទេសចូលរួម និងមានចម្ងាយផ្លូវជិត .០០០គឺឡូម៉ែត្រ ឆ្លងកាត់ ៣ប្រទេស គឺប្រទេសវៀតណាម កម្ពុជា និងប្រទេសឡាវ ។ 
 

ចំពោះកីឡាករដែលទទួលបានជ័យលាភីក្នុងចម្ងាយផ្លូវ ១៤៤គឺឡូម៉ែត ពីទីក្រុងប៊ិនឡុងឆ្ពោះមកខេត្តក្រចេះក្នុងដំណាក់កាលទី១នេះមាន ១២រូប ដែលទទួលរង្វាន់លើកទឹកចិត្តពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងនោះក៏មានកីឡាករកម្ពុជាផងដែរ ។             
     

ការប្រណាំងកង់ជាមិត្តភាពដែលមានកីឡាករ មកពីប្រទេសវៀតណាម កម្ពុជា និងប្រទេសឡាវ ដែលរៀបចំដោយវិទ្យុសំឡេងទីក្រុងហូជីមិញ (VOH) ត្រូវបានធ្វើឡើងជា៣ដំណាក់កាល គឺដំណាក់កាលទី១ចេញដំណើរពីក្រុងប៊ិនឡុងប្រទេសវៀតណាម ឆ្ពោះមកកាន់ទឹកដីខេត្តក្រចេះដំណាក់កាលទី២ បន្តពីខេត្តក្រចេះឆ្ពោះទៅខេត្តស្ទឹងត្រែង និងដំណាក់កាលទី៣ បន្តពីខេត្តស្ទឹងត្រែងឆ្ពោះទៅប្រទេសឡាវ និងបន្តចូលគោលដៅដើមទីក្រុងប៊ិនឡុង ប្រទេសវៀតណាមវិញក្នុងរយៈពេល ១២ថ្ងៃ ដោយមានកីឡាករចំនួន ៦៤រូប ក្នុងចម្ងាយផ្លូវជិត.០០០គីឡូម៉ែត្រដោយមានការហែហមអមដំណើរដោយក្រុមម៉ូតូធំជាច្រើនទៀតផង

ក្រោយពេលមកដល់និងបានស្នាក់នៅមួយយប់នៅក្រុងក្រចេះរួចមក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ៨និង៣០ព្រឹក ក្រុមកីឡាករប្រណាំងកង់ដែលរៀបចំដោយវិទ្យុសំឡេងទីក្រុងហូជីមិញ(VOH) បានចាប់ចេញដំណើរទៅកាន់ខេត្តស្ទឹងត្រែងបន្តទៀតឆ្ពោះទៅកាន់ប្រទេសឡាវ 

ដោយជួ សុជាតិ