ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តបេសកកម្មលើកទី៦០ ក្នុងការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ត​បេ​ស​ក​​ក​ម្មលើកទី៦០ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៧.​៦២១នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២៣ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីនេះត្រូវបាន​ប្រា​រព្ធ​​​ធ្វើឡើងនាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា​  បងប្អូនកម្មករនិយោជិតចំនួន ១៧.៦២១នាក់ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំ​​ណេះសំណាលនៅថ្ងៃនេះ មកពីរោងចក្រសហគ្រាសស្ថិតនៅក្នុងស្រុកសំរោងទងទាំងអស់ ដែ​​​លមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១ ដែលក្នុង​ចំ​ណោ​ម រោងចក្រ​ទាំ​ង​២៣នោះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ ផលិតស្បែកជើចំនួន៥ ផលិតកាបូបចំនួន៥ ផលិតសម្ភារធ្វើដំណើរចំនួន៣ ផលិតខ្សែរូតចំនួន១ ផលិតប្រដា់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១និងផលិតតង់ចំនួន១។ចំពោះផលិតផលដែល​លិនៅរោងចក្រទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស

ឯកឧត្ដមបានឱ្យដឹងបន្តថា ខេត្តកំពង់ស្ពឺ គឺជាខេត្តកសិកម្ម ហើយក៏ជាតំបន់សមរភូមិ ប្រយុទ្ធ​ដ៏​​ស្រួចស្រាវមួយកាលពីសម័យសង្គ្រាមផងដែរ។ បច្ចុប្បន្នខេត្តនេះ បានក្លាយជាខេត្ត ដែលមា​ន​ការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងជាច្រកសេដ្ឋកិច្ច ភ្នំពេញ​ឆ្ពោះ​ទៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុផងដែរ។ សព្វថ្ងៃនេះខេត្តកំពង់ស្ពឺ មានរោង ចក្រស​ហ​គ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករ និយោជិត ១០២.៧៣៦នាក់ ដែលមាន ប្រាក់​ឈ្នួ​ល​ស​រុបប្រមាណ ២៤៧លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់​ដេរ សម្លៀក​បំ​ពា​ក់​ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរមានចំនួន ១០៩ មានកម្មករ និយោជិតចំនួន ៩៦.៥៤​៧​នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ជាងនេះទៀត​តាមរយៈ វត្តមានរោងចក្រ សហគ្រាស គ្រឹះ​​ស្ថាននានា នៅក្នុងខេត្តកំពង់ស្ពឺ គឺ ជាជោគជ័យនៃគោនយោបាយទាក់ទាញ​វិនិ​យោ​​​គ គោលនយោបាយជាតិស្តីពីមុខរបរ និង ការងារ គោលយោបាយអភិវឌ្ឍន៍វិ​ស័យ​ឧ​ស្សា​​​ហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំ បណ្តុះបណ្តាលច្ចេកទេស និងវិជ្ជាជីវៈ និង​ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការពង្រឹងសន្តិភាព ស្ថិ ភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត។ វិស័យការងារមានការរីកចម្រើន អត្រាមានការងារធ្វើ ៩៩,ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណជិត១០លាននាក់ក្នុងនោះគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ មានចំនួនសរុបជាង ១ម៉ឺន ២ពាន់ និងមានកម្មករនិយោជិតសរុបជិត ១លាន ៥ សែននាក់ ដែលមានប្រាក់ឈ្នួលសរុបជាមធ្យមប្រមាណជាង ៣ពាន់ ៥រយលានដុល្លារអាម៉េ រិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានកម្មករនិយោជិតជាង ៨ សែន ៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក សហគ្រា​​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបមានចំនួនជិត ៦សែន មានកម្មករចំនួនជាង ២លាន៤ សែននាក់ វិស័​​កសិកម្មប្រមាណជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួន ប្រមាណ ១លា​​ ២សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង ៥សែននាក់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១២ ខែ​ ធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាលជាមួយ​បង​ប្អូកម្មករ និយោជិត នៅតាមណ្ដារាជធានី ខេត្ត​បា​ន​ចំនួន ៦០លើក ដែលមានអ្នក​ចូ​ល​រួម​​ចំនួ៨៥៩.៥៦៧នាក់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ដា​ក់​ចេនូវគោលនយោបាយផ្ដល់ផលប្រយោជន៍ជាច្រើសម្រាប់បងប្អូនកម្មករ និយោជិត ក៏ដូ​ច​ជាដោះ​​ស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅរបស់បងប្អូនកម្មករផងដែរ៕

ដោយជឹម ណារី