លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារសម្រាប់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សីម នៅក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ —

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អញ្ជើញសួរ​សុខទុក្ខ និងរៀបចំអាហារសម្រាប់កុមារ​ពិការខ្សោយសតិបញ្ញា និងអូទីស្សីម អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ក្រុងតាខ្មៅ​ ខេត្តកណ្តាល នាព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ ខឹម សុវណ្ណារ៉ា