ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យធុរកិច្ចវៀតណាមមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាឈ្វេ​​យល់ពីសក្ដានុពល និងកាលានុវត្តភាព​វិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណា​ និងកម្ពុជា។

ការអំពាវនាវរបស់សម្ដេចតេជោត្រូវបានធ្វើឡើងក្នុងវេទិកាធុរកិច្ចវៀតណាមកម្ពុ​​​ជា ដែលមានការចូលរួមរបស់ឯកឧត្តម ង្វៀន​ សួន​ហ្វុក​នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ង្គ​​មនិ​យម​វៀ​តណាម និងអ្នកវិនិយោគវៀណាម ព្រមទាំងបណ្ដាញសារព័ត៌មាននានា ប្រមាណជាង៥០០​នា​ក់ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅកាន់ សាធារ ណរដ្ឋ​ង្គ​​មនិ​យម​វៀ​តណាមនោះ។ សម្ដេចតេជោ ថ្លែងថា វៀតណាម និងកម្ពុជាបានចាប់ ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ២០១៨នេះជាខួប​លើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ កម្ពុជាវៀតណាម។ ​ ចាប់ពី ពេលនោះមក ការផ្លាស់ប្តូរ​ទំនាក់ទំនងនៃប្រជាជនយើងទាំងពីរ និងទស្សន​កិច្ច​ថ្នាក់ដឹកនាំជាន់ ខ្ពស់បាន​បង្ហាញពីចំណង​សាមគី្គភាព មិត្តភាពជា​បងប្អូន​ដ៏រឹងមាំ ដែល​មិនអាច​បំបែកបំបាក់បាន​ ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែចូលកិច្ចការផ្ទៃ ក្នុង និងបាន​គាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម​ នយោបាយ និងការ​​ទូត។

សម្ដេចតេជោថ្លែងថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច​ និងសង្គម ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណភាគរយ សេដ្ឋកិច្ចកម្ពុជា​​ក្នុង​ឆ្នាំ២០១៨ ត្រូវបាន​ប៉ាន់ស្មាន​ថានឹងមានកំណើន​ក្នុង​អត្រា ៧,ភាគរយ ហើយសម្រាប់ រយៈពេ​​មធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំកំណើនសេដ្ឋកិច្ច​​ខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប​នៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រ ទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់ អំពីសក្ដានុវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា ដែលក្នុងនោះរួមាន ទី១ភាព អំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ទី២កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិ​​តនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើន សេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ទី៣កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យ ក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និង ជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ។ ទី៤កម្ពុជាបានបើកចំហសេដ្ឋ កិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោ​​ទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ​កម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។ ទី​៥ទំនិញផលិត​នៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែ ទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រ​​​មាតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាច ផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែ​​មានអតិថិជនប្រមាណ ២៥០លាននាក់ ទីផ្សារអា ស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ ៣ប៊ី លាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។ ទីកម្ពុជា និងវៀត ណាមបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។ សម្ដេចតេជោ ក៏បានអះអាងផងដែរថា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគ គ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេ​គឺសន្តិភាព សន្តិសុខ និងស្ថិរ ភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្ម​សរុបរវាង​កម្ពុជា និងវៀណាម ក្នុងឆ្នាំ២០១៧ ម្រេចបាន​ចំនួនប្រមាណ ,១៣ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹ​​ឆ្នាំ២០១៦។ យ៉ាងណាមិញការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅ​​ឡើយ។ជាក់ស្តែង​ការ​នាំ​ចេញរបស់កម្ពុជាទៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ២០១៧ មាន​ចំនួន ៣៤២លានដុល្លារអាម៉េរិក ធៀបនឹងការនាំចូលរបស់កម្ពុជា​ពីវៀតណាម ​ក្នុងឆ្នាំ ២០១៧ មានចំនួនប្រមាណ ,ពាន់លានដុល្លារអាម៉េរិក​។ ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី​គម្រោងវិនិយោ​របស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង ក្នុងទុន​វិនិយោគ​សរុបចំនួន​ប្រមាណ ២,៤ ពាន់​លានដុល្លារអាម៉េរិក ដែលផ្តោតសំខាន់លើវិស័យ​កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

ដោយជឹម ណារី