លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតី ពិធីចុះអនុស្សរណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី រវាងអាជ្ញាធរជាតិអប្សរា និង KOICA

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ —

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ពិធីចុះអនុស្សរណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី រវាងអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដែលពិធីនេះ ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម Jeong Yun Gil នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា​ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ