សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចូលរួមជាអធិបតី ដង្ហែអដ្ឋិធាតុលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ទៅតម្កល់ក្នុងចេតិយ៍ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ —

សម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួម ជាអធិបតី ដង្ហែអដ្ឋិធាតុលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា ទៅតម្កល់ ក្នុងចេតិយ៍នៅមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។

អញ្ជើញចូលរួមដង្ហែមានវត្តមាន ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរយនាក់។

រូបថត៖ ថាច់ ផាណារ៉ុង និង ខឹម សុវណ្ណារ៉ា