សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃពុធ ១៣   រោខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥ ត្រូវនឹងថ្ងៃទី ខែធ្នូ ឆ្នាំ២០១៨ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវចាប់​​ពីថ្ងៃទី៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម ថងលូន ស៊ីសូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡា

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅឯព្រលានយន្តហោះ​​អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ព្រមទាំងស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋ ទូតឡាវ​​ប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតមួយចំនួន ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

យោង​តា​ម​​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរ ជាតិ បាន​ឱ្យ​ដឹង​ថា​ គណៈ​ប្រ​តិ​ភូ​ដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅ កាន់ប្រទេសឡាវ រួម​មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ឯកឧត្ដម វ៉ា គឹម​ហុ​ង ទេ​សរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ច ការព្រំដែន ឯកឧត្ដម ស៊ុន ចាន់​ថុ​លទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុយ សែម រដ្ឋ​ម​ន្រ្តី​ក្រ​​សួងរ៉ែ និងថាមពល ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួង យុត្ថិធម៌ ឯកឧត្ដម ប៉ាន សូរ​ស័​ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និ​ង​នេ​សាទឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ មន្រ្តីក្រសួងអប់រំ យុវជន និងកី​ឡា​ ព្រម​ទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹក នាំធុរកិច្ច នៃ សភាពាណិជ្ជកម្ម​កម្ពុ​ជា​​ផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួប​ស​ម្តែ​​​ងការ គួរសមដាច់ដោយឡែកពីគ្នាជាមួយឯកឧត្ដម ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រ​ធា​ន​រដ្ឋឡាវ និងលោកជំទាវ ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។ ជាមួយគ្នា នេះដែរ ​សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម ថងលូស៊ីសូលីត ដើម្បី​រិះរក​លទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ដើម្បី​នាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេ​​ទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមក។ បើតាមការគ្រោងទុក ពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួន​ឈាន​ទៅបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាវិស័អប់រំជាដើមនោះ នឹងត្រូវចុះ​ហ​ត្ថ​​លេខាក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ ្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ សម្តេច តេជោ​​នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីផង ដែរ។

គួរបញ្ជាក់ដែរថា តាមការគ្រោទុក​បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅសាធារណ​រដ្ឋប្រជា​ធិ​ប​តេយ្យ ប្រជា​មា​និ​ត​ឡា​វ​ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ញ្ជើ​ទៅបំពេទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ រហូតដល់ថ្ងៃទី ខែ ធ្នូ ឆ្នាំ២១៨ ទើបសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុ​​ប្រទេសវិញ

ដោយជឹម ណារី