ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីយាងជាព្រះរាជាធិបតី បិទពិធីអបអរខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor

AKP សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យាងមក ដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីយាងជាព្រះរាជាធិបតី បិទពិធី អបអរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការគាំពារ និងអភិរក្សតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

រូបថតៈខឹមសុវណ្ណារ៉ា