ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកខួបទី ២៥ឆ្នាំ នៃការបង្កើត ICC-Angkor

AKP សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបទី២៥ឆ្នាំ នៃការបង្កើតគណៈ កម្មាធិកា​​​ន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor)​ នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤​ ខែធ្នូឆ្នាំ២០១៨នេះ នៅសាលសន្និសីទសុខាអង្គរ ខេត្តសៀមរាប ដែ​ល​មា​នអ្នកចូលរួមប្រមាណជាង ៦០០នាក់ ម​កពីបណ្ដាប្រទេសជាសមាជិក ICC-Angkor  និងអង្គកា​​​អ​ន្ត​រ​​ជាតិ ព្រមទាំងស្ថាប័​ន​ពា​ក់​ព័ន្ធផងដែរ  

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានឱ្យដឹងថា ការ រៀ​​​ចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះក្នុងគោលបំណងសំខាន់ៗ​មួចំនួនរួមមាន ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេនានាលើ​សកលលោក។ ជាមួយនេះដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែ​​​ជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុម្លៃ    ម្បត្តិបេតិកភណ្ឌ ហើយក៏ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ។ ទន្ទឹមនេះ ការប្រារព្ធខួប២៥ឆ្នាំនៃការបង្កើត អាយស៊ីស៊ីអង្គរ នេះ គឺដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារ និងលើ​​ម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា  និង ដើម្បីបង្ហាមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំ​ប​ន់​​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិ​លើក​ទី​១​ស្តី​ពី​​អង្គរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការបេតិកភណ្ឌ​ពិភព​លោ​ក​ ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរ​កម្ពុ​ជា​​​បំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន​៣​៧​​ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀត ចូលរួមជាសមាជិកដែរ។ ប​ណ្តា​​ប្រទេសទាំងនោះមាន៖ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ព្រុយណេ កម្ពុជា កា​ណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាម៉េរិក រុស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ី​តា​លី ជប៉ុន ឡាវ លុចសំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលសេឡង់ ហូឡង់ ហ៊្វីលីពីន ប៉ូ​ឡូ​ញ ចក្រភពអង់គ្លេស អៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី ស្រីលង្កា ស៊ុយ​អែ​ត ស្វីស ថៃ ទុយនីស៊ី និងវៀតណាម។ ចំណែកអង្គការអន្តរជាតិមានដូចជា  សហភាព​អឺ​រ៉ុ​ប ធនាគារ អភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិរូបិយវត្ថុអន្តរ​ជា​តិ​ អង្គការ អ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គ​ប្រាសាទ​ពិភ​ព​លោ​ក(WMF) ។ អាយស៊ីស៊ី (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួល​ជំនួយផ្ដល់​ជូន​ដោ​យ​បណ្តាប្រទេស និងអង្គការផ្សេងៗសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិអង្គរ។ អា​យស៊ីស៊ី(ICC)ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​ប​ច្ចេ​ក ទេ​សជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការអភិរ​ក្ស​ និងការអភិវឌ្ឍនៃឧទ្យានអង្គរ។ ភារកិច្ចសំខាន់របស់អាយស៊ីស៊ី(ICC) គឺ ស្រោចស្រង់ អភិរ​ក្ស​ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ ICC បានបញ្ចប់​ដំ​ណា​ក់កាលស្រោចស្រង់អង្គរហើយក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាល​នេះ​គឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ អាយ​ស៊ីស៊ី(ICC) រៀប​ចំ កិច្ចប្រជុំរបស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តង​ទៀត​ គឺ​កិច្ច ប្រជុំបច្ចេកទេស ។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវ​សុំ​ជំនួយថវិកា សុពលភាព នៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។

ខួបទី២៥ឆ្នាំ នៃការបង្កើតគណៈកម្មា​ធិ​កា​រ​​​​អ​ន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ​កា​ត់​​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នឹប្រាព្ធពិធីបិទជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុ​ណា ​​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុ​ជា នារសៀលថ្ងៃទី ខែធ្នូ ឆ្នាំ២០១៨

ដោយ ជឹម ណារី