មិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ – ២ធ្នូ ២០១៨ នៅខេត្តតាកែវ

AKP តាកែវ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ​នៅសាលមហោស្រពខេត្តតាកែវ បានរៀបចំប្រារព្ធមទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការនិមន្ត និងូលរួម ពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក​ លោកស្រី អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។

ក្នុងពិធីនោះ ឯកឧត្តម អ៊ូច ភា​ មានប្រសាសន៍ថា ស្មារតី២ធ្នូ និងស្មារតី ៧មករា ១៩៧៩ នឹងនៅស្ថិតស្ថេរជាអមតៈ និងស្ថិតនៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយក៏ដូចជាប្រជាពល រដ្ឋខ្មែរគ្រប់រូប​ ពិសេសគឺចងចាំថ្ងៃប្រវត្តិសាស្ត្រនេះមិនអាចបំភ្លេចបានឡើយ ចំពោះការបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជននិ ងប្រទេសជាតិចេញពីរណ្តៅមរណៈរបស់ពួកអាវខ្មៅ។ ប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធាររហូតមកដល់សព្វថ្ងៃ គឺដោយសារថ្ងៃ​ ២ធ្នូ និងថ្ងៃ ៧មករា។ ថ្ងៃទាំងពីរនេះ គឺជាថ្ងៃដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានរៀបចំផែនការរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ របស់ពួកខ្មែរក្រហម។ បើគ្មាន២ធ្នូ និង មករា ទេយើងក៏គ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ។  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសើយុវជនជំនាន់ក្រោយត្រូវតែចងចាំថ្ងៃ២ធ្នូ និងថ្ងៃ៧មករា ព្រោះជាថ្ងៃប្រវត្តិសាស្ត្រនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាយើង។

កឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា កម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនហួសពីការរំពឹងទុក តាំងពីហេដ្ឋារចនាសម្ព្ធ ផ្លូវថ្នល់ ស្ពានប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ។ល។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាង ប្រទេសជាតិមានសុខសន្តិភាព។ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពីមួយឆ្នាំទៅមួយឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងកាន់តែមានកំណើនកើនឡើងជាលំដាប់ ដែលវាធ្វើឱ្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងបានកាត់បន្ថយអត្រា ភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យនៅកម្រិតទាបបំផុត។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ ព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ប្រទេសដែលមានសន្តិភាពនឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព មានជីវភាពធូរធារ សម្បូរសប្បាយ គ្មានការភ័យខ្លាច ហើយភាពក្រីក្ររបស់ប្រជាពលរដ្ឋនឹងត្រូវកាត់បន្ថយឱ្យមកនៅកម្រិតទាបជាក់ជាពុំខាន៕

ដោយ អ៊ុច សៀង