ឯកឧត្តម ថោង ខុន និងឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរវត្ត ឆ្នាំ២០១៨

AKP សៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ —

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អញ្ជើញជាអធិបតី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរវត្ត ឆ្នំា២០១៨ ដែលប្រារព្ធធ្វើឡើងនៅ មុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានកីឡាករ កីឡាការិនី ចំនួនជាង ១ម៉ឺននាក់ មកពី៧៨ប្រទេសចូលរួម កើនលើសឆ្នាំមុន១៥% ក្នុងនោះជនបរទេសមានចំនួន៥.២០០ នាក់ កើន២០%។

រូបថត៖ ឃុត សៅ