សម្តេច ហេង សំរិន អញ្ជើញជាអធិបតីមីទ្ទិញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

AKP ក្រចេះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីមីទ្ទិញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨) ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល តំណាងអង្គទូត និងមហាជន ប្រមាណ ជា២ម៉ឺននាក់ ព្រមទាំងថ្នាក់ដឹកនាំខេត្តនៃប្រទេសវៀតណាម ដែលជាប់ព្រំដែនផងដែរ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

រូបថត៖ ថាច់ ផាណារ៉ុង ខឹម សុវណ្ណារ៉ា និង ឯល វឌ្ឍនៈ