ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមយុវជនប្រមាណ ៧០០នាក់ ធ្វើដំណើរថ្មើរជើង ក្នុងព្រឹត្តិការណ៍៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្រ្ត បានមកដល់គោលដៅ ស្រុកស្នួល

AKP ក្រចេះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ —


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំក្រុមយុវជនស្ម័គ្រចិត្តប្រមាណ ៧០០នាក់ ធ្វើដំណើរថ្មើរជើង ក្នុងព្រឹត្តិការណ៍៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្រ្ត ដែលចេញដំណើរពីពីស្រុកមេមត់
ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែវិច្ឆិកា មកនោះ បានមកដល់គោលដៅវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ថាច់ ផាណារ៉ុង ខឹម សុវណ្ណារ៉ា និង ឯល វឌ្ឍនៈ