សហគម​ន៍​ការពារ​សត្វ​ត្មាត​នៅ​ខេត្តព្រះវិហារទទួលបាន​ជ័យលាភី “​សហគមន៍​ទេសចរណ៍​គំរូ​”

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បាន    សម្តែងការអបអរសាទរចំពោះសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ ដែលទទួលបានជ័យលាភី “សហគមន៍ទេសចរណ៍គំរូ” សម្រាប់ឆ្នាំ២០១៨-២០១៩ ពីក្រសួងទេសចរណ៍ ។

សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង បង្កើតឡើងនៅឆ្នាំ២០០៣ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០០៤។ តំបន់អេកូទេសចរណ៍នេះបានចាប់ផ្តើមធ្វើសកម្មភាពក្នុងឆ្នាំ២០០៥ ដោយទទួលបានការគាំទ្រពីអង្គការ WCS និង      មជ្ឈណ្ឌល សំ វាសនា សម្រាប់ការអភិរក្សសត្វព្រៃ (SVC)

ត្មាតប៉ើយ ធឿន ក្រសាំង ជាសហគមន៍តំបន់ការពារធម្មជាតិមួយនៅស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ដែលបានអភិរក្ស ការពារធនធានធម្មជាតិ ពិសេសគឺសត្វត្មាតដែលជិតផុតពូជឱ្យនៅគង់វង្ស៕

ដោយ ណយ នឿន