កម្ពុជា-នេប៉ាល់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ –កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការរវាងកម្ពុជានេប៉ាល់​ កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនផ្លូវអាកាស អនុស្សរណៈយោគយល់គ្នា ស្ដី​ពី​ការ​ពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ លើវិស័យនយោបាយ សេ​​ដ្ឋ កិច្ច និងអនុស្សរណៈយោគយល់លើគ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ត្រូវបានចុះ ហត្ថលេខា នៅក្រោយជំនួបទ្វេភាគីរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Khadga Prasad Shama Oli នាយករដ្ឋមន្ត្រី នៃប្រទេនេប៉ាល់ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ​ខែកត្ដិក ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងដំណើរ​ទស្ស​ន​កិច្ច​ផ្លូវការជាប្រវត្តិសាស្ត្រ​​លើកដំបូង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋ​ស​ហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយ​ក​រដ្ឋ​ម​ន្ត្រីបានឱ្យដឹងនៅ​ក្រោយជំនួប​ទ្វេ​ភា​គី រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរថា ​នៅក្នុងជំនួបនេះដែរ ឯកឧត្ដម​នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយរដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសនេប៉ាល់ ឯកឧត្ដមក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី​ហ្វិក​ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។

ឯកឧត្ដម​នាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិ​​សាស្ត្រ ហើយបានចាត់ទុកថាទំនាក់ទំនងទ្វេភាគីរវាង ប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺ​​មានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។ ឯក ឧត្ដមបានមានប្រសាសន៍កត់សម្គាល់​​អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ​ឯ​ក​ឧត្ដម​ក៏បានអបអរសាទរផងដែរចំពោះគណបក្សប្រជា ជនកម្ពុជា ដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្ដមក៏បាន មើលឃើញពីការរីកចម្រើជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែល មានការអភិវឌ្ឍតិចតួចទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។

ឯកឧត្ដមនាយករដ្ឋមន្ត្រីនេប៉ាល់​​មានប្រសាសន៍ទៀតថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងកាអភិឌ្ឍ​​ទាំងសងខាង ហើយឯកឧត្ដមក៏បានជម្រាបជូន សម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ា​​ល់​​​​កន្លងមកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ ក្នុងការបង្កើតប្រព័ន្ធហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឱ្យប្រទេសនេប៉ាល់មានស្ថិរភាព និង​បានប្រែក្លាយជាប្រទេសឱ្យមានការរីកចម្រើ ជាលំដាប់ ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអរគុណចំពោះ ឯកត្ដមនាយករដ្ឋមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសឱ្យសម្ដេចអញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជា​​​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាពេលនេះ ជាពិសេសអរគុណក្នុងជំនួប​ជា មួយ​ឯក​ឧត្ដមនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហា សន្និបា​​អង្គការសហប្រជាជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ ទុកថា ឆ្នាំ២០១៩ខាងមុខនេះគឺជាខួបលើកទី៥៥ផងដែរនៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ។ សម្តេចតេជោក៏បានអរគុណដល់ឯកឧត្ដមនាយករដ្ឋមន្ត្រីនេប៉ាល់ ដែបានផ្ញើសារ អបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាន្ល​ទៅថ្មីៗនេះ និងអរគុណចំពោះឯកឧត្ដមនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរ ដែលបានផ្ញើសារចំពោះភាពជោគ ជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតកន្លងមកនេះ។ សម្ដេចតេជោ​នា​យ​ក​រដ្ឋ មន្ត្រីបានមានប្រសាសន៍បន្តថា តាមពិតសម្ដេចចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូ​​មកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ ប្រទេសនេប៉ាល់នេះគឺជាប្រទេសទីកន្លែងកំណើតដែលព្រះពុទ្ធបានប្រសូត សម្តេចក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រា​​ប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

សម្តេចតេជោបានមានប្រសាសន៍​​ថា ប្រទេ​​សកម្ពុជាបានឆ្លងកាត់នូវការលំបាកជា ច្រើនជា​ពិសេសសម័យសង្រ្គាម ​រហូតដល់របប​ប្រល័ពូជសាសន៍ ប៉ុន្តែអ្វីដែលសំខាន់ កម្ពុជាបានសង្គ្រោះជាតិឡើងវិញ ហើយសម្តេចបាន​ជម្រាប​ជូន​ឯកឧត្ដមនាយករដ្ឋមន្ត្រី នេប៉ាល់ផងដែរថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប ២០ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាមពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជា ប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវ សុខសន្តិភាព។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសម្ដែនូវ​ការអបអរសាទរចំពោះប្រទេស នេប៉ាល់ដែលទទួលបាននូវសុខសន្តិភាព ហើយសម្ដេចតេជោក៏បានមាប្រសាសន៍ពាក់ព័ន្ធ នឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណាឱ្យ​ប្រទេសទាំងពីរមានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេស​ទាំងពីរបន្ថែ​មទៀ

ចំពោះទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជានឹងបើក ស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ន នេះ គឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យមានការរីកចម្រើនឈាន ឡើង

ដោយជឹម ណារី