ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ របស់មន្ត្រីរាជការសាលាខេត្ត

AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ចើញជាអធិបតី បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់មន្ត្រីរាជការសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងការកែសម្រួលឲ្យកាន់តែល្អប្រសើរឡើង។

រូបថត៖ ទិត ស្រ៊