ឯកឧត្តម ជាម ហ៊ីម នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រជាង ១ពាន់គ្រួសារ នៅក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សា ខេត្ត អមដំណើរដោយឯកឧត្តម លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរាគ្មានទីពឹង ស្រីមេម៉ាយ និងជនពិការ ចំនួន ១.១៤៦គ្រួសារ មកពីសង្កាត់ចំនួន៦ ក្នុងក្រុង ព្រះសីហនុ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ងូ សុមុនី