សម្ដេតេជោនាយករដ្ឋមន្ត្រីបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅខេត្តកណ្ដាល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តបេ​​ម្មលើកទី៥៩ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៧.១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកណ្ដាល ដែលពិធីនេះត្រូវបានប្រារព្ធ​​ធ្វើឡើងនាព្រឹកថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាល ជា​​មួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានវិនិយោគដោយអ្នកវិនិយោគមកពីប្រទេ​​សចិនចំនួន ១០ និងខ្មែរចំនួន ២។ ដែលក្នុងនោះ រោងចក្រទាំងនេះមានរោងចក្រកាត់ដេរម្លៀកបំពាក់ចំនួន៥ ផលិតស្បែកជើងចំនួន១ ផលិតបាតស្បែកជើងចំនួន១ បោះពុម្ពលើម្លៀបំពាក់ចំនួន២ ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ចំពោះផលិតផលផលិត ចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។

ឯកឧត្ដមបានឱ្យដឹងបន្តថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៤៦៤ មានកម្មករនិយោជិតចំនួន ១៥៥.១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៣៧២លានដុល្លារអាម៉េរិក។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួ ១៧០ មានកម្មករ និយោជិតចំនួន ១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ជាងនេះទៀតាមរយៈវត្តមានរោងចក្រ សហគ្រាស គ្រឹះ​​ស្ថាននានា នៅក្នុងខេត្តខេត្តកណ្តាល គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោ​​​គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យស្សា​​​ហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងក្រប ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា

គួរបញ្ជាក់ដែរថា ចាប់តាំងពីពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបសំណេះសំណាលជាមួយ​បង​ប្អូនកម្មករ និយោជិត នៅតាមបណ្ដារាជធានី ខេត្ត​ បា​ន​ចំនួន ៥៩លើក ដែលមានអ្នក​ចូ​ល​រួម​​ចំនួន ៨៤១.៩៤៦នាក់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ដា​ក់​ចេញនូវគោលនយោបាយផ្ដល់ផលប្រយោជន៍ជាច្រើសម្រាប់បងប្អូនកម្មករ និយោជិត ក៏ដូ​ច​ជាដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅរបស់បងប្អូនកម្មករផងដែរ៕

ដោយជឹម ណារី