ព្រះករុណា ព្រះមហាក្សត្រ ប្រទានដាវជ័យ ដើម្បីដឹកនាំក្បួនកងទ័ពជើងទឹក ចេញទៅកាត់ព្រ័ត្រ ជាកិច្ចបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានដាវជ័យ ដើម្បីដឹកនាំក្បួនកងទ័ពជើងទឹក ចេញទៅកាត់ព្រ័ត្រ (កាត់កូនខ្លែង) ជាកិច្ចបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា ឡាញ់ វិសាល និងឯក វឌ្ឍនៈ