ឯកឧត្តម គួច ចំរើន កោះប្រជុំបន្ទាន់មួយ ដើម្បីរកវិធានការដោះស្រាយក្នុងការអន្តរាគមន៍ សង្គ្រោះដំណាំស្រូវកំពុងជួបគ្រោះរាំងស្ងួត

AKP កំពង់ចាម ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃអាទិត្យ ០៤កើ តខែកត្តិ ឆ្នាំច សំរឹទ្ធស័ក ព.២៥៦២ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ  អភបាលខេត្តកំពង់ចាម បានកោះប្រជុំបន្ទាន់មួយដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្តនិងថ្នាក់ដឹងនាំក្រុង ស្រុកក្នុងខេត្ត ដើម្បីរិះរកវិធានការដោះស្រាយជាបន្ទាន់មួយក្នុងការជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះដំដាំស្រូវរបស់ប្រជាកសិករ បន្ទាប់ពីដំណាំស្រូវជាច្រើនហិកតា ក្នុងខេត្តកំពង់ចាម កំពុងជួបគ្រោះរាំងស្ងួត ។

តាមរបាយការណ៍របស់លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា គ្រោះរាំងស្ងួតបានកើតមានក្នុងស្រុកចំនួន៥ មាន ៣៨ឃុំ ដែលមានផ្ទៃដីដំណាំស្រូវប្រមាណជាង ១៥.៣១១ហិកតា ក្នុងនោះស្រូវប្រាំង ១.០៧៤ហិកតា កំពុងគំរាមកំហែងដោយគ្រោះធម្មជាតិគ្រោះរាំងស្ងួត ដោយនៅចុងរដូវវស្សានេះពុំមាន ភ្លៀងធ្លាក់

លោក អ៊ុំម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងដែថា ក្រោមការដឹកនាំចង្អុលបង្ហាញនិងចុះដោយផ្ទាល់ក្នុងការចុះទៅពិនិត្យការធ្វើអន្តរាគមន៍បូទឹកដាក់ស្រែគិតមកដល់ពេលនេះយើងបានជួយអន្តរាគមន៍បានបូមទឹកជួយសង្រ្គោះស្រូវជួបគ្រោះរាំងស្ងួតមានចំនួន ១.៨៧០ហិកតា។ ស្រុកដែលរងផលប៉ះពាល់ខ្លាំជាងគេ គឺស្រុកព្រៃឈរ ដែលមានផ្ទៃប្រមាណជាង ៥.០៤៩ហិកតា រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតហើផ្ទៃដីចំនួន ១.៥៧១ហិកតាស្ថិតក្នុងឃុំចំនួន៥ ទៀតដែលមិនមានប្រភពទឹក ក្នុងការជួយសង្គ្រោះឡើយ គឺពឹងលើទឹកភ្លៀងទាំងស្រុង។

 ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តម គួច ចំរើន បានណែនាំដល់មន្រ្តីជំនាញ អាជ្ញធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានត្រូវរិះរកវិធានការជាបន្ទាន់ ដោះស្រាយកន្លែងជួបរាំងស្ងួត ដែលមានប្រភពទឹក និងកន្លែងរាំងស្ងួតដែលគ្មានប្រភពទឹក ដើម្បីជួយសង្រ្គោះដល់ដំណាំស្រូរបស់ប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាននោះ

 ឯកឧត្តម គួច ចំរើន ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំអស់អាជ្ញធរគ្រប់មូល   ដ្ឋាន ពិសេសមន្ទីធនធានទឹកត្រូវតាមដាន និងជួយអន្តរាគមន៍បូមទឹកជួយសង្រ្គោះដល់ដំណាំស្រូវ ជួបគ្រោះរាំងស្ងួតនាពេលនេះ គឺជារឿងចាំបាច់បំផុត ដើម្បីជួយដល់ប្រជាកសិករ ដោយមិនអាចបង្អែបង្អង់បានឡើយ ព្រោះពួកគាត់កំពុងតែត្រូវការជំនួយជាបន្ទាន់ ពីសំណាក់អាជ្ញាធរនៅតាមូលរដ្ឋានហើយយើងជួយពួកគាត់ពីពេលនេះរហូតដល់ពេលប្រមូលផលតែម្តងនោះបើមានលទ្ធភាពទឹកជួយសង្គ្រោះបាន។

 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកឧត្តម គួច ចំរើន ក៏បានដឹកនាំមន្រ្តីជំនាញ ចុះទៅពិនិត្យដំណាំស្រូវនៅតំបន់គ្មានប្រភពទឹក និងបន្តទៅមើលស្ថានីយបូមទឹកសម្ដេចតេជោ ទី១៥ កំពុងបូមទឹកចូលប្រឡាយមេ ក្នុងឃុំសំរោង ស្រុកព្រៃឈរផងដែរ និងចុះពិនិត្យសកម្មភាពអន្តរាគម ន៍បូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករ នៅតាមមូលដ្ឋាន ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត តាមតំបន់ដែលមានប្រភពទឹក នៅក្នុងស្រុកព្រៃឈរដែលកំពុងបូមទឹកចេញពីក្នុងប្រឡាយមេ ដាក់បញ្ចូលក្នុងស្រែរៀងៗខ្លួន ៕

ដោយ ឆាយ ម៉ុត