Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឱ្យបានគ្រប់ៗគ្នា

Published

on

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមដំណើរដោយឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយបានមូលមតិគ្នានាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តវិហារ សំណរ និងវត្តព្រះអង្គតុលការ ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងសុំឱ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យវិស័យកសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ប្រទេសជាតិចៀសផុតពីជំងឺ ឬគ្រោះកាចផ្សេងៗ ជាពិសេសសូមឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ ។ តាមទំនៀមទម្លាប់ប្រពៃណី រដូវចូលវស្សា៣ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញ ឱ្យបានមុនពេលអរុណរះ នៃថ្ងៃដែលព្រះសង្ឃនិមន្តចេញទៅនោះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កាលដែលយើងធ្វើបុណ្យធ្វើទាននៅថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ហើយសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ពិសេសនគោលនយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំខាន ក្នុងនាមជាប្រជាពលរដ្ឋល្អដើម្បីជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦និងថ្នាក់ដឹកនាំប្រទេស រក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។

ក្នងពិធីនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកទេយ្យវត្ថុ ទេយ្យទាន និងគ្រឿង ឧបភោគ បរិភោគ ប្រគេនព្រះសង្ឃ រួមមាន ៖ ទានព្រះវស្សា, អង្ករ, ប្រេងម៉ាស៊ូត, ទឹកសុទ្ធ ទឹកក្រូច, មី, ស្កសរ, ទឹកដោះគោ, កាហ្វេ, ត្រីខកំប៉ុង, តែ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង, អំបិល, ខ្ទឹមស, ម្សៅស៊ុប, ត្រីងៀត សាច់ក្រក ផ្លែឈើ កន្ទេល, ផ្ទិលសម្រាប់ដាក់បច្ច័យ, ធុងទឹកកក បច្ច័យប្រគេនព្រះសង្ឃទាំងពីរវត្តខាងលើ និងបច្ច័យសម្រាប់កសាង និងបានចែកក្រណាត់ស និងថវិកា ជូនដល់លោកយាយ លោកតា គណៈកម្មការវត្ត និងលោកអាចារ្យដែលបានចូលរួមផងដែរ ៕

ដោយសួស សំរិត

Click to comment

Leave a Reply

Your email address will not be published.

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន