ពិធីចុះហត្ថលេខា កិច្ចព្រមព្រាងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការផ្ទះមីគី អង្គការក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា និងអង្គការមេត្តាបេសកកម្ម និងព័ន្ធកិច្ចសហគមន៍

ភ្នំពេញ៖​​ ថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានពិធីចុះហត្ថលេខា កិច្ចព្រមព្រាងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការផ្ទះមីគី អង្គការក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា និងអង្គការមេត្តាបេសកកម្ម និងព័ន្ធកិច្ចសហគមន៍ ក្រោមធិបតីភាពលោក ទេព ពុទ្ធា អគ្គនាយករង តំណាងឯកឧត្តម ហាច ហ៊ាន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ឡៅ វ៉េង អគ្គនាយករង តំណាងឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕
ដោយ៖ TVK