រាជរដ្ឋាភិបាល​ អះអាថា​ គម្រោងអគារសិក្សា​ផ្លូវសូត្រ​មិនគ្រាន់តែជួយដល់វិស័យអប់រំ តែក៏ជាជំនួយលើគ្រប់វិស័យដល់កម្ពុជា

រាជធានីភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ បានអះអាថា​ គម្រោងអគារសិក្សា​ផ្លូវសូត្រ​មិនគ្រាន់តែជួយដល់វិស័យអប់រំច្រើននោះទេ​ តែក៏ជាជំនួយលើគ្រប់វិស័យដល់កម្ពុជា​ ខណៈដែលគម្រោងនេះបានសាងសង់គមនាគមន៍ស្ទើទូទាំងប្រទេស។

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា៣៥ខ្នង​ មាន២៣៩បន្ទប់​ បង្គន់អនាម័យចំនួន១៤០បន្ទប់​ និងផ្ទះសំណាក់គ្រូបង្រៀន២៤​ ខ្នង៧២បន្ទប់​ នៅទូទាំង​២២រាជធានី​-ខេត្ត​ នាព្រឹកថ្ងៃទី​ ២៥ខែមីនា​ នៅខេត្ត​សៀមរាប​ ឯកឧត្តមបណ្ឌិសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៏ថា,អគារសិក្សា សូត្រ ខេត្តកណ្តាល កែប រាជធានីភ្នំពេញ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពត ព្រះសីហុន កំពង់ស្ពឺ កោះកុង​ និងរាល់គំរោងសងអគារសិក្សា​ និងបញ្ចប់មុនការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ដើម្បីសិក្សានុសិស្សនៅទូទាំងប្រទេសមានអគារសិក្សាប្រកបដោយប្រសិទ្ធភាព។

ឯឧត្ដម​ឧបនាយករដ្ឋមន្រ្តី​ ហោណាំ​ ហុង​តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ បានមានប្រសាសន៍ថា​ មានប្រសាសន៏ថា-វិស័យអប់រំ នៅកម្ពុជា អាទិភាពទី១របស់រាជរដ្ឋា ភិបាល គឺក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានកសាងអគារសិក្សាសរុបទាំងអស់មាន ចំនួន ៤២៤៤ស្មើនង២៥៦២៨ បន្ទប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោណាំហុង មានបញ្ជាក់ថា;ក្នុងគំនិតផ្តួចផ្តើម”គំរោងអគារសិក្សាផ្លូវសូត្រ”មិន គ្រាន់តែជួយដល់វិស័យអប់រំ ដែលជាការចូលរួមអភិវឌ្ឍន៏អប់រំនៅកម្ពុជា សម្រាប់កសាងធនធានមនុស្សនៅកម្ពុជា
។​ អគារសិក្សាផ្លូវសូត្ររួមចំណែកយ៉ាងខ្លាំងភាពជាដៃគូយុទ្ធសាស្ត្រ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បន្តថា;ជាពិសេសហេដ្ឋា រចនាសម្ព័ន្ធប្រវែង៣០០០គីឡូម៉ែត្រ ស្ពានចំនួន៧ត្រូវបានសាងសង់រួចរាល់ឆ្លងកាត់ទន្លេមេគង្គ ទន្លរសាប និងស្ពានទី៨ពីស្ទឹងត្រង់ទៅត្បូងឃ្មុំ (កំពង់ចាម)កំពុងសាងសង់នឹងមានគំរោងសាងសង់ស្ពានទី៩ពីក្រចេះឆ្លងកាត់ទន្លេមេគង្គទៅ ខេត្តកំពង់ធំនាពេលអនាគត។

ឯកឧត្តមបន្តទៀតថា ,ចំពោះការវិនិយោគរបស់ចិននៅកម្ពុជា មានវិស័យសំខាន់ៗជាច្រលនដូចជាវិស័យសំណង់ វារីអគ្គិសនី ឧស្សាហកម្ម ពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ជំនួយដ៏ថ្លៃថ្លារបស់”ក្រុមហ៊ុន សាជីវកម្ម
វិនិយោគមីនសឺងចិន”គឺជាការរួមចំណែកយ៉ាងសំខាន់នៃ”ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា -ចិន”និង”ខ្សែក្រវ៉ាត់នុងផ្លូវ”ដែលជាគំនិតផ្តួចផ្តើម នៃនយោបាយឈ្នះ ឈ្នះ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងកិច្ចសហ ប្រតិបត្តិការឈ្នះ ឈ្នះ រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ឯកឧត្តមបានបញ្ជាក់ទៀតថា;ការកសាងយាន ដ្ឋានថ្មីនៅខេត្តសៀមរាប និងផ្លូវលឿន ភ្នំពេញ- ព្រះសីហនុ បានបញ្ជាក់យាងច្បាស់នូវសារៈសំខាន់របស់”ខ្សែកហេវាត់និងផ្លូវ”សម្រាប់កម្ពុជា ។ជាពិសេស​គិតត្រឹមឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៏ដល់និស្សិតសរុប១២២៣នាក់ផងដែរ៕​ អត្ថបទៈជួន​ បូណា​​​ / វិទ្យុជាតិ