បើបងប្អូនពលករខ្មែរនៅកូរ៉េចូលរួមធ្វើបាតុកម្មប្រឆាំង ការបោះឆ្នោត នឹងខាតបង់ផលប្រយោជន៍ធំៗ៦យ៉ាង

ឆ្លើយតបជាមួយនឹងព័ត៌មានតាមរយៈប្រពន្ធ័សង្គមហ្វេសប៊ុក ដែល​បាន​បំ​ផុស​និង​ផ្សព្វផ្សាយឲ្យ​​​ប្អូនខ្មែរ​នៅប្រទេសកូរ៉េ​ឲ្យនាំគ្នាចូល​រួមធ្វើ​មហាបា​តុកម្មប្រឆាំង​ការ​បោះ​ឆ្នោត​​​នោះ​​​​​ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ក៏ដូចពលករ​ខ្មែរនៅ​កូរ៉េ​ជាច្រើន​បាន​ មានប្រតិកម្ម និងឆ្លើយតបភ្លាមៗ ថា បើបងប្អូន​មួយចំនួន​តូចនាំគ្នា​ចូល​រួមធ្វើ​បាតុកម្មនោះ អាច​នឹង​ធ្វើ​​ឲ្យខាតបង់ប្រយោជន៍ធំៗចំនួន៦យ៉ាងចំពោះខ្លួនឯង។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានបញ្ជាក់ថា ចំពោះជន អគិត​មួយ​ក្រុម​តូច ដែលនាំ​គ្នា​​ផ្សព្វផ្សាយ ប្រកូកប្រកាសដល់បងប្អូនខ្មែរ នៅប្រទេស កូរ៉េ ឲ្យនាំ​គ្នា​ធ្វើ​មហាបាតុកម្មប្រឆាំង ការ​​បោះឆ្នោតក្លែងក្លាយ នឹងផ្ទុះឡើង​នៅចំកណ្ដាល​ទី​ក្រុង​សេ​អ៊ូល នៅ​​​​​​​​​​ថ្ងៃ​អាទិត្យ​ទី២៤​ខែ​មិថុ​នា​ខាងមុខនេះ។ មន្ត្រីស្ថានទូតបានបញ្ជាក់ថា “បងប្អូនពលករ​ខ្មែរយើងឡើ​ង​មក​ប្រទេស​កូរ៉េ​ធ្វើ​ការ​ងារ​រកលុយ​ដើម្បី​បង្កើន​ជីវភាព​ និង​រៀនសូត្របង្កើនសមត្ថភាព ចំណេះដឹង ជំនាញ និង​បទ​ពិ​សោធន៍ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ក្រុម​​​គ្រួសារ និងប្រទេសជាតិ គឺមិនមែន​មក​ធ្វើ​បាតុ​កម្មទេ ព្រោះការ​ចូល​រួម​ធ្វើ​បាតុកម្មនាំអោយ​ខាត​បង់​ប្រយោ​ជន៍​ខ្លួន និង សង្គមជាតិដូចជា៖

ទី១.ខាតបង់ លុយកាក់ (ថ្លៃធ្វើដំណើរ និងហូបចុក)

ទី​២.​ ខាតបង់ពេលវេលា (សម្រាកស្រួលខ្លួន មានសុខភាពល្អ ទៅរៀនសូត្របានចំណេះដឹង ឬទៅ​ធ្វើការថែមម៉ោងបានលុយ)

ទី៣. ខាតបង់ការងារ (បើថ្លោះធ្លោយ​បង្ករជាបញ្ហា​អាច​គេ​បញ្ជូន​ទៅខ្មែរវិញ ឬបើគេកាត់កូតា ពលករ នាំអោយ​បាត់ឱកាស​ការងារ​បង​ប្អូន​ដែល​បាន​ប្រឡង​​ជាប់ និងត្រៀមខ្លួនមកធ្វើ ការងារនៅកូរ៉េ)

ទី៤. អាចមានទោស (បើជ្រុល​ខ្លួន​បង្ករ​កំ​ហុស​ឆ្គងធ្ងន់ធ្ងរ ណាមួយក្នុង កំឡុងពេលធ្វើបាតុកម្ម)

ទី៥. បាត់បង់​កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់ជាតិ ព្រោះមក នៅផ្ទះគេហើយ ប្រមូល​ផ្តុំគ្នា​តាម​ទីសា​ធារណៈ និងដង្ហែរ​ក្បួនតាមដងផ្លូវ នាំអោយក កស្ទះចរាចរតាមផ្លូវធ្វើដំណើរ របស់​ប្រជា​ជន​គេ​​។ម្យ៉ាង​ស្រែកអាឡេអាឡូរញ៉េរញ៉ៃ បង្ករការ រំខានដោយសំឡេងដល់គេទៀត

និងទី៦. បាត់​បង់​ផងលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេសជាតិខ្មែរយើងទាំងមូលផងដែរ។