បន្តិចទៀតនេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ពិសេស សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែននៅប្រទេសវៀតណាម

(ភ្នំពេញ)៖ នាវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ ៧កើត ខែអាស្សុជឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ពិសេសនូវ សន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែន ក្រោមអធិបតីភាពស​ម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។

ក្នុងកម្មវិធីសន្និសីទខាងលើនោះ TV APPs និង Page Facebook ក្រសួងព័ត៌មាន ក៏មានការផ្សាយបន្តផ្ទាល់ផងដែរ៕ ដោយ៖កនចំណាន