ខណៈពេលនេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទកម្ពុជា-វៀតណា ស្តីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម

 (ភ្នំពេញ)៖ នាវេលាម៉ោង៣ និង៤៤នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាស្សុជឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីសន្និសីទកម្ពុជា-វៀតណា ស្តីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម ដែលប្រារពធ្វើឡើងនៅសណ្ឋាគារមាលា ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូទាំងអស់។

ក្នុងកម្មវិធីសន្និសីទខាងលើនោះ TV APPs  និង Page Facebook ( ក្រសួងព័ត៌មាន – Ministry of Information) ក៏មានការផ្សាយបន្តផ្ទាល់ផង។ដោយ៖កនចំណាន