ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩

(កំពត)៖ នាថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៩ ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី១០នៃរដ្ឋសភានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពតនៅបរិវេណ សាលសន្និសីទខេត្តកំពត ដែលអ្នកចូលរួមសរុបចំនួន ៥.០០០នាក់។

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៤.១១៦នាក់ ស្រី ២.២១៧នាក់ (៨០ភាគរយនៃចំនួនសិស្សប្រឡងចំនួន ៥.១៤៥នាក់ ស្រី ២.៦៣៥ នាក់)។

ក្នុងឱកាសនោះ ក៏មានចែកម៉ូតូជូនសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ២៣នាក់ ស្រី ១០នាក់។


១-សម្រាប់អ្នក និទ្ទេស A ទទួលបាន ម៉ូតូ Dream ២០១៩ 1គ្រឿង និងថវិកាម្នាក់ ១០០ដុល្លា ។

២-សម្រាប់អ្នក និទ្ទេស B ទទួលបាន ថវិកាម្នាក់ ២០ម៉ឺន រៀល
៣-សម្រាប់អ្នក និទ្ទេស C ទទួលបាន ថវិកាម្នាក់ ១៥ម៉ឺន រៀល
៤-សម្រាប់អ្នក និទ្ទេស D ទទួលបាន ថវិកាម្នាក់ ១៥ម៉ឺន រៀល
៥-សម្រាប់អ្នក និទ្ទេស E ទទួលបាន ថវិកាម្នាក់ ៥ម៉ឺន រៀល
សរុបថវិការួម ប្រមាណ ៥០០ លានរៀល ។