ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យក្រុមការងារប្រតិបត្តិ Apps ក្រសួងព័ត៌មាន ចូលសម្តែងការគួរសម និងសូមគោរពបួងសួងវត្ថុ​ស័ក្តិ​សិទ្ធិ​ ក្នុងឱកាសគម្រប់​ខួប ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារប្រតិបត្តិ Apps ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង ក្នុងឱកាស​ពិធីបុណ្យ​ចម្រើន​ជន្មាយុ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គម្រប់​ខួប៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យ​ឲ្យឯកឧត្តម ខៀវ កាញារីទ្ធ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កសាង និងអភិវឌ្ឃន៍នាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សូមទេវតាតាមជួយបីបាច់ថែរក្សា ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ខៀវ យុទ្ធវង្ស