ក្រុមការងារប្រតិបត្តិ Apps ក្រសួងព័ត៌មាន សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសគម្រប់​ខួប ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ

ភ្នំពេញ​ ៖ ក្នុងឱកាស​ពិធីបុណ្យ​ចម្រើន​ជន្មាយុ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គម្រប់​ខួប៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ ក្រុមការងារប្រតិបត្តិAppsក្រសួងព័ត៌មាន សូម​គោរព​ជូនពរ​ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំង​បុត្រី សូម​ជួបប្រទះ​នូវ​មហា​ស័ព្ទ​សាធុការពរ បវរ​សួស្តី មហា​សិរី​មង្គល វិបុល​សុខ និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ ទសបារមី បារមី​ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ឆ័​ត្រ បារមី​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ មហាក្សត្រី​យា​នី និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ព្រះនាម​ទុ​ង្សៈ​ទេវី សូម​ព្រះមេត្តាប្រោស​ប្រទាន​ពរជ័យ និង​ប្រោស​ព្រំ​ថែរក្សា​ ឯកឧត្តម ខៀវ កាញារីទ្ធ​ និងលោកជំទាវ ព្រមទាំង​បុត្រី សូម​មាន​សុខុមាល​ភាពល្អ​បរិបូរណ៍ កាយពល​មាំមួន ជន្មាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា ប្រកបដោយ​ព្រះ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​