ឯកឧត្តមតូច ប៉ូលីវ៉ា តំណាងឯកឧត្តមឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីបង្រៀនកុមារអោយចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អនុប្រធាន គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធាន គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីបង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ក្រោមប្រធានបទ “ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ” “NO KIDS DROWN”របស់យុវជនខេត្តស្វាយរៀង។

ស្ថិតនៅក្នុងវិទ្យាល័យហ៊ុនសែនកំពង់រោទិ៍ ដោយមានការចូលរួមពីលោក តឹក ពិសិដ្ឋ អភិបាលរងស្រុកកំពង់រោទិ៍ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ខេត្តស្វាយរៀង ក្រុមការងារសសយកចុះជួយស្រុកកំពង់រោទិ៍ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ គ្រូបង្ហាត់ គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ គណៈកម្មាធិការ សសយក ឃុំញ័រ និងក្មួយៗសិស្សានុសិស្សសរុបប្រមាណ១៥០ នាក់ ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះផងដែរលោកតូច ប៉ូលីវ៉ា អនុប្រធាន គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន គណៈកម្មាធិការ សសយក ខេត្តស្វាយរៀងបានថ្លែងថា សូមក្មួយៗត្រូវយកចិត្តទុកដាក់ក្នុងហ្វឹកហាត់រៀនសូត្រ ខិតខំប្រឹងប្រែងនិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនពេលធ្វើដំណើរតាមផ្លូវត្រូវច្រកមួកសុវត្ថិភាពជានិច្ច មិនត្រូវសាកល្បងលេងទឹក និងបានថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់លោក គ្រូ អ្នកគ្រូ គ្រូបង្ហាត់ បងប្អូនយុវជន និងបាននាំយកមតិសំណេះសំណាលសួរសុខទុក្ខ របស់លោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយកខេត្តទៅកាន់ក្មួយៗសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ។(កែសម្រួលដោយ៖​LK)