ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ គណៈកម្មការដឹកនាំប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត (Mobile Application) របស់ក្រសួងព័ត៌មាន

ភ្នំពេញ — នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំ “ព្រះវិហារ” ទីស្តីការក្រសួង មានបើកកិច្ចប្រជុំ គណៈកម្មការដឹកនាំប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត (Mobile Application) របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ ការញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយករង ដែលជាគណៈកម្មការ និងអនុគណៈកម្មការប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាត (Mobile Application) របស់ក្រសួងព័ត៌មាន៕

ដោយ​៖ ខៀវ យុទ្ធវង្ស