ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការសាធារណៈថ្នាក់ជាតិចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីការផ្តល់សេវាសាធារណៈ បញ្ហាប្រឈម

(ស្វាយរៀង)៖ នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយជ្រំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការសាធារណៈថ្នាក់ជាតិចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីការផ្តល់សេវាសាធារណៈ បញ្ហាប្រឈម សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈម។

កម្មវិធីនេះធ្វើឡើងដើម្បីឆ្លើយតប អោយសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ហ៊ុត ច័ន្ទបូរ៉ា អភិបាលរងស្រុកស្វាយជ្រំ លោក សុខ សំអន មេឃុំស្វាយយា លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ តំណាងមណ្ឌលសុខភាពឃុំ លោក លោកស្រី មេភូមិ អនុភូមិ ជំនួយការភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិសុីការ ឃុំស្វាយយា៕ ដោយ៖សហការីខេត្តស្វាយរៀង