កម្មវិធីអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរខេត្តពោធិ៍សាត់ដឹកនាំដោយលោកស្រី មិត្ត សុភាព ប្រធានស.ស.យ.ក ស្រុកក្រគរ បានចូលរួមសម្របសម្រួលកម្មវិធីពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋនៅឃុំឈើតុំមានចំនួន 641 នាក់ស្រី 410 នាក់ក្នុងបរិវេណវិហារឥស្លាមភូមិចាមថ្មីដើម្បីពិនិត្យ ព្យាបាលនិងអប់រំសុខភាព ដោយគ្រូពេទ្យអន្តរទ្វីបនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន៣០នាក់ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិក សភាតំណាងឯកឧត្តមបណ្ឌិតអូស្មានហាស្សាន់ ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លឹមកម្ពុជា នាថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០១៩
ពិធីនេះមានការចូលរួមពីឯកឧត្តម រ៉ូហ្វី អូស្មានតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត។