សកម្មភាពស.ស.យ.កខេត្តពោធិ៍សាត់បានចូលរួមសំអាតអនាម័យបរិស្ថានតាមច្រាំងស្ទឹង

(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩សហភាព សហព័ន្ធ យុវជនកម្ពុជា ក្រុង និងខេត្តពោធិ៍សាត់ដឹកនាំដោយលោក សំ ណារិទ្ធី អនុប្រធានស.ស.យ.កខេត្ត តំណាងឯកឧត្តម ហេង សុខគង់ ប្រធានស.ស.យ.កខេត្តពោធិ៍សាត់បានចូលរួមសំអាតអនាម័យបរិស្ថានតាមច្រាំងស្ទឹង និងតាមសួន ក្នុងឱកាសនៃពិធីបញ្ជៀបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន និងការលើកទឹកចិត្តមេត្រីភាពបរិស្ថាន នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។