ប្រធានស.ស.យ.ក ស្រុកបាកាន ដឹកនាំសមាជិកក្រោមឪវាទ ដើម្បីចូលរួមដាំកូនឈើចំនួន៥០០ដើម នៅវិទ្យាល័យព្រះម្លូរស្ថិតក្នុងឃុំបឹងខ្នារ

(ពោធិ៍សាត់)៖  នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ស.ស.យ.ក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក អ៊ុក សូវីណា ប្រធានស.ស.យ.ក ស្រុកបាកាន បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុកដើម្បីចូលរួមដាំកូនឈើចំនួន៥០០ដើម នៅវិទ្យាល័យព្រះម្លូរស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក ផាយ ឡេង សមាជិកគណៈកម្មាធិការស.ស.យ.ក ខេត្ត និងជាអភិបាលនៃគណៈអភិបាលស្រុកបាកានតំណាង ឯកឧត្តម ហេង សុខគង់ ប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ ។

សូមជម្រាបជូនថា ស.ស.យ.ក ខេត្តពោធិ៍សាត់ ក្រោមយុទ្ធនា យុវជនមួយនាក់ ដើមឈើមួយដើម រហូតមកដល់ខែមិថុនា ឆ្នាំ២០១៩នេះ បានដាំដើមឈើចម្រុះបាន 11,250ដើមហើយ ដែលដើមឈើទាំងនោះមានដូចជា ដើមបេង គ្រញូង ឈើទាល ដើមក្ងោក ដើមអំពិល និងប្រភេទដើមឈើហូបផ្លៃមួយចំនួនទៀត ។ ដោយ៖សហការីខេត្តពោធិ៍សាត់