ប្រធាន ស.ស.យ.ក ស្រុកទួលសូភី នាំយកអំណោយជូន ៧គ្រួសារ ដែលមានជីវភាពក្រីក្រ

(ត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ លោក តាំង ម៉េងរ៉ាត់ ប្រធាន ស.ស.យ.ក ស្រុក បានដឹកនាំ ស.ស.យ.ក ស្រុក ឃុំទួលសូភី ឃុំចក​ មេភូមិ​ ព្រមទាំងព្រះគ្រូចៅអធិការវត្តបឹងផ្តឹល បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយ:លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ និងរបស់រដ្ឋបាលស្រុក ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលជួបការលំបាក។

ក្រុមគ្រួសារដែលទទួលបានអំណោយនោះមានចំនួន ០៧គ្រួសារ ក្នុងនោះនៅឃុំទួលសូភី ០៥គ្រួសារ និងឃុំចក ០២គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ០១បេ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកាចំនួន ២០,០០០រៀល ក្នុងនោះផងដែរព្រះគ្រូចៅអធិការវត្តបឹងផ្តឹល ក៏បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល លោក អាន យាត ប្រធាន ស.ស.យ.ក ឃុំទួលសូភី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល។ ដោយ៖សហការីខេត្តត្បូងឃ្មុំ