ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការសាធារណៈថ្នាក់ជាតិចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋ

(ស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការសាធារណៈថ្នាក់ជាតិចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហា ប្រឈម ទុក្ខលំបាក របស់ពួកគាត់ក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈម។

កម្មវិធីនេះធ្វើឡើង ដើម្បីឆ្លើយតបអោយសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោក លឹម សុភាព អភិបាលរងស្រុករំដួល លោក គឹម ញ៉ាញ់ មេឃុំថ្នាធ្នង់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ លោក លោកស្រីអនុភូមិ និងបងប្អូន ប្រជាពលរដ្ឋ៕ ដោយ៖សហការីខេត្តស្វាយរៀង