ស.ស.យ.ក ស្រុកសែនមនោរម្យ ចូលរួមរំលែកទុក្ខ និងនាំយកថវិកា៥១ម៉ឺនរៀល ផ្តល់ជូនគ្រួសារសពកុមារា ព្រឿង ដារ៉ា

មណ្ឌលគិរី៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ឃន់ អូន ប្រធានស.ស.យ.កក្រុង និងសមាជិក សមាជិកា បានចូលរួមរំលែកទុក្ខ និងនាំយកថវិកាចំនួន៥១ម៉ឺនរៀល ចូលរួមបុណ្យសពកុមារា ព្រឿង ដារ៉ា អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី បានស្លាប់ដោយជម្ងឺគ្រុនឈាម កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩។ បច្ចុប្បន្នសពតម្កល់ទុកនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។