សកម្មភាពចូលរួមបុណ្យសពបងប្រុសតុន ទីម ដែលស្លាប់ដោយគ្រោះថ្នាក់បាក់អាគារនៅខេត្តព្រះសីហនុ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វេត វិសេសបញ្ញា សមាជិកអចិន្ត្រៃយ៍ស.ស.យ.កខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ហេង សុខគង់ ប្រធានស.ស.យ.កខេត្ត រួមជាមួយនិងសមាជិក សមាជិកា ស.ស.យ.ក ខេត្ត និងស្រុកបាកាន បាននាំយកនូវបច្ច័យ និងទេយ្យទានដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ ដើម្បីយកទៅចូលរួមបុណ្យសពរបស់បងប្រុស តុន ទីម ដែលបានចែកឋាន ទៅដោយគ្រោះថ្នាក់បាក់អាគាររលំស្លាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លង ទៅថ្មីៗនេះ ដោយបន្សល់ទុកនូវភរិយាម៉េម៉ាយឈ្មោះ យឹម វ៉ិត និងកូនស្រី២នាក់ និងកូនប្រុសម្នាក់ដែលមាន អាយុទើបបានជាង៣ឆ្នាំ រស់នៅភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ក្រុមគ្រួសារនៃសពបានលើកដៃសំបូងសំរូងថ្លៃងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ចែងកម្លាំងដើម្បីកាយយកសពប្តីបងស្រីត្រឡប់មកផ្ទះវិញ និងបានជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើនដល់ក្រុមគ្រួសារបងស្រីដើម្បីបន្តជីវភាពរស់នៅ និងចិញ្ចឹមបីបាច់កូនទៅមុខទៀត និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងស.ស.យ.កខេត្តពោធិ៍សាត់ដែលបានជួយជ្រោមជ្រែងក្នុងការដឹកជញ្ជូនសព ជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ ។
បច្ច័យ និងទេយ្យទានទាំងនោះមាន:
១-បច្ច័យចំនួន៨០ម៉ឺនរៀល
២-អង្ករ៣ការ៉ុង
៣-មី២កេស
៤-ត្រីខ១យួរ
៥-ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ
៦-ទឹកសុទ្ធ៥យួរ

សូមអរគុណ