ឯកឧត្ដម តូច ប៉ូលីវ៉ាបានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី “ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍ “

ស្វាយរៀង៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី “ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍ “
ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្ដម ហោសារុន រដ្ឋលេខាធិការ និងប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ កហកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រីដែលជាម្ចាស់សំណាក់ សណ្ឋាគា ខារ៉ាអូខេ សរុបអ្នកចូលរួមប្រមាណជាង ៨០នាក់ ស្រី៤៨នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន មានពិការភាព និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលចំពោះជនមានពិការភាពផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញ តែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញា ដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។